วันที่นำเข้าข้อมูล 25 Dec 2024
วันที่ปรับปรุงข้อมูล 25 Dec 2024
On 3 December 2024, the Royal Thai Embassy organised a reception on the occasion of the National Day of the Kingdom of Thailand, the Birthday Anniversary of His Majesty King Bhumibol Adulyadej The Great, and Thailand’s Father’s Day. In attendance were high-level representatives from the government sector, the private sector, the academia, the civil society, as well as the diplomatic corps, and Thai businesses in Cambodia. H.E. Mrs. Cham Nimul, Minister of Commerce of Cambodia presided over the event as the guest of honour of the Royal Government of Cambodia.
Her Royal Highness Samdech Preah Anoch Norodom Arunrasmy, H.E. Mr. Chay Borin, Minister of Cults and Religion of Cambodia, H.E. Mr. Eang Sophalleth, Minister of Environment of Cambodia, and Dr. Chheang Ra, Minister of Health of Cambodia, were also present at the reception.
During the reception, the Royal Thai Embassy invited a performing arts group from Chanthaburi College of Dramatic Arts (CCDA) to perform a dance entitled "Thailand's 4-region solidarity". The performance was inspired by the cultural heritage of Thailand's four regions: the North, Central, South, and Northeast. Furthermore, the Embassy invited Thai restaurants in Cambodia to showcase their businesses by offering 4-region Thai dishes to the guests.
- - - - - - - - - -
កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធីជប់លៀងស្វាគមន៍ក្នុងឳកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃឡង់ដ៍ ថ្ងៃបុណ្យជាតិ និងទិវាឪពុកប្រចាំឆ្នាំ២០២៤ សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីភាគីរដ្ឋនិងភាគីឯកជន ផ្នែកអប់រំបណ្តុះបណ្តាលនិងផ្នែកសង្គមស៊ីវិលរបស់កម្ពុជា ព្រមទាំងគណៈទូតប្រចាំទីក្រុងភ្នំពេញ និងសមាជិកឯកជនថៃ ដោយមានលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាជាភ្ញៀវកត្តិយសនៅក្នុងកម្មវិធី ក្រៅពីនេះ នៅមានភ្ញៀវកត្តិយសផ្សេងទៀតដូចជា សម្តេចរាជបុត្រីព្រះអនុជ នរោត្តម
អរុណរស្មី ព្រះកនិដ្ឋភគិនីព្រះបាទសម្តេចព្រះបរមនាជ នរោត្តម សីហមុនី
ឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ។
កម្មវិធីខាងលើ ស្ថានឯកអគ្គរាជទូតបានអញ្ជើញគណៈក្រុមសម្តែងពីវិទ្យាល័យនាដសាស្ត្រចន្ទបុរីមកធ្វើការសម្តែងបទ “ ចតុភាគីសាមគ្គីស្យាមរដ្ឋ” បានទទួលគំនិតនិងកម្លាំងជំរុញចិត្តពីសិល្បៈវប្បធម៌ប្រចាំតំបន់របស់ប្រទេសថៃ មានដូចជា ភូមិភាគខាងជើង ភូមិភាគកណ្តាល ភូមិភាគខាងត្បូង និងភូមិភាគឥសាន ។
ព្រមទាំងបានអញ្ជើញហាងអាហារថៃនៅក្នុងប្រទេសកម្ពុជាមកតាំងបង្ហាញផ្សព្វផ្សាយធុរកិច្ច ដោយមានការនាំយកអាហាថៃបួនភូមិភាគមកតាំងបង្ហាញជូនភ្ញៀវដែលអញ្ជើញចូលរួមបានទទួលទានផងដែរ ។
Images
Office Hours: Monday - Friday 08.30–12.00 hrs. and 13.30–16.30 hrs. (Except public holidays)