วันที่นำเข้าข้อมูล 12 Aug 2021
วันที่ปรับปรุงข้อมูล 30 Nov 2022
(English below)
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវររាជមាតា នៃព្រះរាជាណាចក្រថៃឡង់ដ៍ (H.M. Queen Sirikit The Queen Mother) ប្រចាំឆ្នាំ២០២១ កាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៨.០០ នាទី - ១១.៣០ នាទី ស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំ
ពីសំណាក់ប្រជាជនថៃដែលរស់នៅក្នុងកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាផងដែរ ដែលក្នុងនោះមាន អ្នកបរិច្ចាគចំនួនសរុបប្រមាណ ៣០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាមវិធានការការពារជំងឺកូវីដ-១៩។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សូមអនុមោទនាកុសលផលបុណ្យបានដល់អស់លោកអ្នកដែលបានជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមគ្រប់ ៗ រូប កុំបីអាក់ខាន់ឡើយ។
---
On the occasion of the Birthday Anniversary of H.M. Queen Sirikit The Queen Mother on 12 August 2021, the Royal Thai Embassy in Phnom Penh organised a Blood Donation Event on 11 August 2021 during 08.00 - 11.30 hrs. at the National Blood Transfusion Center, Phnom Penh. Around 30 Thais and Cambodian donors joined the event during which measures to prevent the spread of COVID-19 were strictly observed.
On this occasion, the Royal Thai Embassy in Phnom Penh wishes to send its appreciation towards all donors who will greatly help the patients in need.
Images
8 Jun 2021
2 Aug 2021
Office Hours: Monday - Friday 08.30–12.00 hrs. and 13.30–16.30 hrs. (Except public holidays)