On 10 March 2023, H.E. Mr. Cherdkiat Atthakor, Ambassador of Thailand to Cambodia, led a delegation from the Royal Thai Embassy to pay a courtesy call on H.E. Mr. DITH Tina, Minister of Agriculture, Forestry and Fisheries, on the occasion of Ambassador’s assumption of duties.
Both sides exchanged views on how to further promote agricultural, forestry, and fishery cooperation between the two Kingdoms in the area of human resources development in agriculture and the improvement of standard of agricultural products in Cambodia. The discussions also encompassed (1) the continuation of technical cooperation through the 3 Years Cambodia – Thailand Development Cooperation Programme on Agriculture and (2) the promotion of Cambodia’s local products in Thai department stores and convenience stores in Cambodia.
កាលពីថ្ងៃទី ១០ មីនា ២០២៣ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានដឹកនាំសហការីចូលជួបសម្ដែងការគួរសមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឱកាសដែលឯកឧត្តមចូលបំពេញការងារការទូតថ្មី។
ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីជម្រុញនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអោយស្អិតរមួតខ្លាំងឡើងថែមទៀត ដើម្បីជាប្រយោជន៍ផ្នែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម និងការលើកកម្ពស់ស្ដង់ដារកសិផល ក្រៅពីនេះភាគីទាំងពីរបានពិភាក្សាប្រធានបទទាក់ទិននឹង (១) ការបន្តនូវកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍកសិកម្ម និង (២) ការជម្រុញការលក់ផលិតផលក្នុងស្រុករបស់កម្ពុជានៅក្នុងផ្សារទំនើបនិងហាងលក់ទំនិញរបស់ថៃនៅក្នុងប្រទេសកម្ពុជាថែមទៀតផង៕