Training Course on Water Rescue for Personnel of Preah Sihanouk Province

Training Course on Water Rescue for Personnel of Preah Sihanouk Province

วันที่นำเข้าข้อมูล 13 Mar 2023

วันที่ปรับปรุงข้อมูล 13 Mar 2023

| 513 view
On 13 March 2023, H.E. Cherdkiat Atthakor, Ambassador of Thailand to Cambodia, and H.E. Mang Sineth, Deputy Governor of Preah Sihanouk Province, presided over the opening ceremony of the Training Course on Water Rescue for personnel of Preah Sihanouk Province, which is held between 13-17 March 2023 in Preah Sihanouk.
 
The training is supported and co-organised by Preah Sihanouk Province, the Royal Thai Embassy in Phnom Penh, the Royal Thai Navy, Bangkok Hospital Chanthaburi, and Royal Phnom Penh Hospital, with a view to enhancing the capacity of lifeguards and personnel of Preah Sihanouk Province on water rescue both at swimming pools and in ocean or open water areas. The five-day training is conducted by experienced instructors and a supporting team from the Royal Thai Navy and Bangkok Hospital Chanthaburi.
 
Preah Sihanouk Province plays an important part in the development of Cambodia with its strategic location and landscape favourable for economic activities and growing tourism connecting coastal provinces of Thailand, Cambodia, and Vietnam. The water rescue training would ensure safety of tourism in the Province and encourage more incoming local and international tourists, which will greatly benefit Thailand and Cambodia under the established “Two Kingdoms, One Destination” programme. Moreover, it would help strengthen the capacity of provincial personnel for important international sports events. The cooperation on the training also highlights the importance of enhancing close collaboration on disaster management, including emergency response operation and disaster relief.
---
 
កាលពីព្រឹកថ្ងៃទី ១៣ មីនា ២០២៣ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុបានធ្វើជាគណៈអធិបតីរួមគ្នានៅក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹក (Water Rescue) ជូនដល់សិក្ខាកាមក្នុងខេត្តព្រះសីហនុ ដោយរៀបចំឡើងចន្លោះថ្ងៃទី ១៣ - ១៧ មីនា ២០២៣ ខេត្តព្រះសីហនុ ។
 
វគ្គបណ្តុះបណ្ដាលដើម្បីអភិវឌ្ឍន៍សិក្ខាកាមក្នុងខេត្តព្រះសីហនុនៅក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹកនៅនាពេលនេះជាការសហការរួមគ្នារវាង រដ្ឋបាលខេត្តព្រះសីហនុ ស្ថានឯកអគ្គរាជថៃប្រចាំកម្ពុជា យោធាជើងទឹកថៃ មន្ទីរពេទ្យបាងកកចន្ទថៈប៊ុរី និងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បុត្រ សម្ព័ន្ធនៃក្រុមហ៊ុនក្រុងថេបឌុសិតវេចឆៈកាន ចាំកាត់ ដើម្បីពង្រឹងនូវសក្ដានុភាពរបស់មន្ត្រីនៃខេត្តព្រះសីហនុឲ្យមានចំនេះដឹង សមត្ថភាព និងជំនាញនៅក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះខាងផ្លូវទឹកទាំងនៅក្នុងស្រះទឹក និងសមុទ្រជាប់ឆ្នេរ ដោយរួមបញ្ចូលទាំងការថែទាំនិងចល័តជនរងគ្រោះនៅក្នុងស្ថានការណ៍អាសន្ន ដោយវគ្គបណ្តុះបណ្ដាលនេះមានទាំងទ្រឹស្ដីនិងការអនុវត្តទាំងក្នុងស្រះទឹកនិងសមុទ្រជាប់ឆ្នេរ ដែលទទួលខុសត្រូវបណ្ដុះបណ្ដាលដោយមន្ត្រីដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍របស់យោធាជើងទឹករបស់ថៃ និងមន្ទីរពេទ្យបាងកកចន្ទថៈប៊ុរី។
 
ខេត្តព្រះសីហនុជាខេត្តដ៏សំខាន់ខាងផ្នែកយុទ្ធសាស្ត្ររបស់កម្ពុជាទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ចនិងទេសចរណ៍ ដោយជាបណ្ដុំនៃរមនីយដ្ឋានទេសចរណ៍សមុទ្រដ៏ពេញនិយម និងជាចំនុចតំណរនៃប្រទេសទាំង ៣ ថៃ - កម្ពុជា - វៀតណាម លើសពីនេះខេត្តព្រះសីហនុក៏ជាខេត្ដដែលបានរៀបចំកីឡាវិញ្ញាសារទឹកជាច្រើនផងដែរ ដូច្នេះហើយទើបខេត្តព្រះសីហនុត្រូវត្រៀមខ្លួននៅក្នុងការអភិវឌ្ឍឆ្មាំប្រចាំឆ្នេរសមុទ្រ ដើម្បីបង្កលក្ខណៈសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងវិស័យទេសចរណ៍ និងការការពារគ្រោះថ្នាក់ខាងផ្លូវទឹកដែលតែងតែកើតមានឡើងជាញឹកញាប់។ ការបណ្តុះបណ្ដាលជួយសង្គ្រោះជីវិតជនរងគ្រោះខាងផ្លូវទឹកជូនដល់សិក្ខាកាមរបស់ខេត្តព្រះសីហនុក្នុងពេលនេះ វាជាការជម្រុញនូវទេសចរណ៍សុវត្តិភាពរបស់តំបន់ឆ្នេរ ស្របតាមគោលនយោបាយរបស់ប្រទេសទាំងពីរក្រោមគម្រោង Two Kingdoms, One Destination នឹងជាចំណែកមួយនៅក្នុងការគ្រប់គ្រងងដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយគ្រប់ទម្រង់៕

Images

Images