Two Kingdoms Run 2025: Thailand-Cambodia Friendship Border Run
On March 16, 2025, the Royal Thai Embassy in Phnom Penh, in collaboration with Sa Kaeo Province and the Sa Kaeo Chamber of Commerce, organized "Two Kingdoms Run 2025", a cross-border friendship run, part of a series of activities to commemorate the 75th anniversary of Thailand-Cambodia diplomatic relations.
The opening ceremony was presided over by H.E. Mr. Sorawong Thienthong, Minister of Tourism and Sports of Thailand, alongside H.E. Mr. Tull Traisorat, Ambassador of Thailand to Cambodia, H.E. Mr. Hun Saroeun, Ambassador of Cambodia to Thailand, H.E. Mr. Parinya Phothisat, Governor of Sa Kaeo Province, and H.E. Mr. Om Reatrey, Governor of Banteay Meanchey Province.
This event was well received with more than 700 participants from both countries. The route featured the Cambodia-Thailand Friendship Bridge, symbolizing the longstanding friendship and strong partnership between the two countries.
Two Kingdoms Run 2025 not only promotes wellness but also fosters cooperation between local communities in Sa Kaeo and Banteay Meanchey provinces, strengthening collaboration between the public and private sectors of both countries, and creating opportunities for further cooperation in other areas, including trade, investment, tourism, and human resource development.
Two Kingdoms Run 2025: រត់ឆ្លងដែនមិត្តភាពកម្ពុជា-ថៃ
កាលពីថ្ងៃទី 16 ខែមិនា ឆ្នាំ2025 ស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជារួមជាមួយខេត្តស្រះកែវនិងសភាពាណិជ្ជកម្មខេត្តស្រះកែវ បានរៀបចំកម្មវិធី “Two Kingdoms Run 2025” ជាកម្មវិធីរត់ឆ្លងដែនមិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបទី75 ការស្ថាបនាទំនាក់ទំនងការទូតកម្ពុជា-ថៃ ។
ក្នុងឱកាសបើកកម្មវីធីនេះ មានកត្តិយសបានទទួលការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសារ៉ាវង្ស ធៀនថង (H.E. Mr. Sorawong Thienthong) រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា ព្រមជាមួយឯកឧត្តមទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមហ៊ុន សារឿន (H.E. Mr. Hun Saroeun) ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ឯកឧត្តមផារិនយ៉ា ភូធិសាត់ (H.E. Mr. Parinya Phothisat) អភិបាលខេត្តស្រះកែវ និងឯកឧត្តមអ៊ុំ រាត្រី (H.E. Mr. Om Reatrey) អភិបាលខេត្តបន្ទាយមានជ័យ ជាអធិបតីរួមក្នុងការបើកកម្មវិធី ។
កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបទី 75 នៃទំនាក់ទំនងការទូតកម្ពុជា-ថៃ និងទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បេក្ខជនទាំងបងប្អូនជនជាតិថៃនិងខ្មែរមានចំនួនជាង 700នាក់ ចូលរួមរត់នៅលើកំណាត់ផ្លូវឆ្លងស្ពានមិត្តភាពកម្ពុជា-ថៃ ដែលជានិមិត្តសញ្ញានៃសម្ព័ន្ធភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ ។
Two Kingdoms Run 2025 មិនត្រឹមតែជាកម្មវិធីមួយដ៏ល្អក្នុងការលើកកម្ពស់សុខភាពនោះទេ ហើយថែមទាំងពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៅក្នុងតំបន់ខេត្តជាប់ព្រំដែនផងដែរ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងវិស័យពាណិជ្ជកម្ម ការបណ្តាក់ទុន ទេសចរណ៍ និងការអភិវឌ្ឍននៅក្នុងសហគមន៍ ។