His Excellency Mr. Tull Traisorat, together with Team Thailand officials from the Royal Thai Embassy in Phnom Penh, graciously presented 750 kilograms of home-grown white rice to Her Royal Highness Samdech Reach Botrei Preah Anoch Norodom Arunrasmy at the Secondary School of Fine Arts, supporting the Mudhita Foundation under Her Royal Highness’s patronage.
On this occasion, Her Royal Highness presented the gracious contribution from Her Majesty Samdech Preah Mahaksatrey Norodom Monineath Sihanouk, the Queen-Mother of Cambodia, together with the white rice from the Royal Thai Embassy, to the teachers and students of the Secondary School of Fine Arts. The convergence of these benevolent efforts reflects a shared commitment to supporting education and uplifting lives of students in need, symbolising the enduring friendship and goodwill between the Kingdom of Thailand and the Kingdom of Cambodia.
This event celebrated the auspicious occasions of the Birthday Anniversary of His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni and the 75th Anniversary of diplomatic relations between Thailand and Cambodia.
*****
ឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជទូត ប្រចាំកម្ពុជា អមដោយមន្ត្រីរាជការនៃស្ថានទូត ចូលក្រាបថ្វាយបង្គុំគាល់ដើម្បីថ្វាយនូវអង្ករចំនួន ៧៥០ គីឡូក្រាម ថ្វាយជូនដល់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ដើម្បីជំរុញគាំទ្រកិច្ចការសកម្មភាពរបស់មូលនិធិមុទិតាដែលទ្រង់ជាព្រះស្ថាបនិក
នៅក្នុងឱកាសដ៏មានអត្ថន័យនេះផងដែរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានសព្វព្រះរាជហឬទ័យព្រះរាជទាននូវព្រះរាជទ្រព្យ តាមរយៈសម្តេចរាជបុត្រីព្រះអនុជ នរោត្តមអរុណរស្មី ព្រមជាមួយអង្ករដែលទ្រង់បានទទួលពីសំណាក់ឯកឧត្តមឯកអគ្គរាជទូតថៃ ថ្វាយបន្តជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ដែលនេះបង្ហាញអំពីការតាំងចិត្តរួមគ្នាក្នុងការជំរុញលើកស្ទួយវិស័យអប់រំ និងជួយឧបត្ថម្ភគាំទ្រដល់សិស្សានុសិស្សក្រីក្រជួបការលំបាក ដែលជានិមិត្តរូបនៃមិត្តភាព និងមេត្រីភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
កម្មវិធីខាងលើក៏ជាការរៀបចំឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងខួបគម្រប់ ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រទាំងពីរ៕