The Princess Maha Chakri Awards Foundation (PMCAF) committee members visited Cambodia

The Princess Maha Chakri Awards Foundation (PMCAF) committee members visited Cambodia

วันที่นำเข้าข้อมูล 21 Aug 2023

วันที่ปรับปรุงข้อมูล 22 Aug 2023

| 800 view

During 16 - 18 August 2023, Dr. Krissanapong Kirtikara, Chairman of the Princess Maha Chakri Awards Foundation (PMCAF) and PMCAF committee members visited Cambodia to meet with Cambodian PMCAF awardees Mr. Norn Dary, a Primary school teacher at Louch Mengly Toulpeng Primary School, Kampongcham province, the Cambodian recipient of the 2021 Princess Maha Chakri Award, and Mrs. Hay Chakriya, a mathematics teacher at Sok An Somrong, Takeo province, the Cambodian recipient of the 2023 Princess Maha Chakri Award. During the 3-day visit to Cambodia, the PMCA committee members also observed 2 teachers’ classes at their schools and exchanged views with the Ministry of Education, Youth, and Sports of the Kingdom of Cambodia on teachers' capacity building which will lead to quality education and human resource development.

            On this occasion, the PMCA committee members, Mr. Norn Dary, and Mrs. Hay Chakriya together with the other 2 award recipients from 2017 and 2019, paid a courtesy call on Mr. Cherdkiat Atthakor, Ambassador of the Kingdom of Thailand to the Kingdom of Cambodia, and met with the Thai private sector in Cambodia at the Royal Thai Embassy in Phnom Penh to explore ways that the Thai private sector in Cambodia can support the teachers' capacity building which will lead to developing and strengthening of the Cambodian students' skills.

            The Princess Maha Chakri Award is given to outstanding teachers from 11 countries, that are members of ASEAN and Timor Leste, since 2015. The awards are given once every 2 years and 2023 marks the 5th award. Thailand believes that human resource development is the foundation of the country's sustainable development. Recognizing the effort and devotion of teachers by awarding the Princess Maha Chakri Awards and conducting activities to support the teachers' work will contribute to the quality education and human resource development which will be the strength of the country's development.

For more information on Princess Maha Chakri Award: www.pmca.or.th

 

កាលពីថ្ងៃទី 16 – 18 ខែសីហា ឆ្នាំ 2023​ ប្រតិភូគណៈកម្មការមូលនិធិពានរង្វាន់សម្តេចចៅហ្វាមហាចគ្រី (Princess Maha Chakri Award Foundation: PMCAF) ដឹកនាំដោយ Dr. Krissanapong Kirtikara ប្រធានមូលនិធិ បានធ្វើដំណើរមកទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីចុះសួរសុខទុក្ខគ្រូពានរង្វាន់ សម្តេចចៅហ្វាមហាចគ្រីកម្ពុជាប្រចាំឆ្នាំ 2021 និង 2023 គឺលោកគ្រូ ណន ដារី មកពីសាលាបឋមសិក្សាគួច ម៉េងលី ទួលបេង ខេត្តកំពង់ចាម ដែលជាគ្រូបង្រៀនដែលមានសមត្ថភាពលេចធ្លោទៅលើនាំយកបច្ចេកវិទ្យាទៅប្រើប្រាស់សម្រាប់ជំនួយការបង្រៀន ការធ្វើកំណែទម្រង់ការបង្រៀនឱ្យស័ក្តិសមជាមួយនឹងប្រភេទសិស្ស និងអ្នកគ្រូ ហៃ ចរិយា មកពីវិទ្យាល័យ សុខ អាន​ សំរោង ខេត្តតាកែវ ជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាល័យ សុខ អាន សំរោង​ ខេត្តតាកែវ។ ក្រៅពីនេះ ប្រតិភូបានចូលជួបពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកអំពីការជ្រោមជ្រែងការអភិវឌ្ឍសក្តានុពលរបស់គ្រូបង្រៀនដើម្បីគុណភាពសិក្សា និងអភិវឌ្ឍន៍ធនធានមនុស្ស។

        ក្នុងឱកាសនេះផងដែរ គណកម្មការមូលនិធិក៏បានអញ្ជើញលោកគ្រូអ្នកគ្រូពានរង្វាន់សម្តេចចៅហ្វាមហាចគ្រីចំនួន 2 រូបទៀត គឺ អ្នកគ្រូ ឌី សោភណ្ឌ គ្រូពានរង្វាន់ប្រចាំឆ្នាំ 2017 និងលោកគ្រូ ឡូយ វីរៈ គ្រូពានរង្វាន់ប្រចាំឆ្នាំ 2019 ចូលជួបសម្តែងការគួរសមឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបជាមួយក្រុមហ៊ុនឯកជនថៃក្នុងកម្ពុជា នៅស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ដើម្បីណែនាំខ្លួន និងបញ្ចេញមតិយោបល់ និងដាក់ស្នើសំណើនានាពាក់ព័ន្ធនឹងមធ្យោបាយផ្សេងៗ ដែលខាងក្រុមហ៊ុនឯកជនថៃក្នុងកម្ពុជាអាចជួយឧបត្ថម្ភបានសម្រាប់ការអភិវឌ្ឍសក្តានុពលរបស់លោកគ្រូអ្នកគ្រូ រហូតដល់គ្រូអាចយកទៅអភិវឌ្ឍន៍សក្តានុពលរបស់សិស្សានុសិស្សខ្មែរបន្តទៀតបាន។ ពានរង្វាន់សម្តេចចៅហ្វាមហាចគ្រី គឺជាពានរង្វាន់ព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតលំដាប់អន្តរជាតិ ដែលត្រូវបានផ្តល់ជូនដើម្បីជាការលើកតម្កើងកិត្តិយសដល់គ្រូឆ្នើមនៅកម្រិតការសិក្សាថ្នាក់មូលដ្ឋាននៃបណ្តាប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត សរុបចំនួន 11 ប្រទេស។ ពិធីព្រះរាជទានពានរង្វាន់តែងតែប្រារព្ធឡើងរៀងរាល់ 2 ឆ្នាំម្តង ចាប់តាំងពីឆ្នាំ 2015 មកម្លេះ ហើយលើកនេះជាលើកទី 5។ ប្រទេសថៃជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាឬសគល់ដ៏សំខាន់នៃការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។ ដូច្នេះ ការលើកទឹកចិត្តដល់គ្រូបង្រៀនតាមរយៈការផ្តល់ពានរង្វាន់មួយនេះ រួមបញ្ចូលទាំងការបង្កើតកម្មវិធីគាំទ្រជាបន្តបន្ទាប់ដើម្បីជ្រោមជ្រែងការបំពេញការងាររបស់គ្រូពានរង្វាន់នេះ ពិតជាអាចពង្រីកសក្តានុពលក្នុងការអភិវឌ្ឍគុណភាពការសិក្សា និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីជាកម្លាំងស្នូលពោរពេញដោយគុណភាព សំដៅធានានូវសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស បានជាក់ជាមិនខាន។

          សម្រាបព័ត៌មានបន្ថែមអំពីពានរង្វាន់សម្តេចចៅហ្វាមហាចគ្រី (Princess Maha Chakri Award: PMCA) សូមចូលទៅកាន់គេហទំព័រ www.pmca.or.th

Images

Images