The Ambassador of Thailand to Cambodia pays a farewell call on the Prime Minister of Cambodia

The Ambassador of Thailand to Cambodia pays a farewell call on the Prime Minister of Cambodia

วันที่นำเข้าข้อมูล 30 Sep 2024

วันที่ปรับปรุงข้อมูล 30 Sep 2024

| 193 view

The Ambassador of Thailand to Cambodia pays a farewell call on the Prime Minister of Cambodia, reaffirming the cordial ties in all areas, paving the way towards advancing Thailand - Cambodia Strategic Partnership.

On 19 September 2024, H.E. Mr. Cherdkiat Atthakor, Ambassador of Thailand to Cambodia, paid a farewell call on Samdech Hun Manet, Prime Minister of Cambodia, on the occasion of the completion of his tenure.

During the meeting, the Ambassador commended the Prime Minister’s leadership in driving forward the country, while conducting a smooth political transition, as well as in revitalizing Cambodia's economy after the COVID-19. The Ambassador also emphasized that Thailand-Cambodia relations have advanced in all dimensions, from the leaders to the people-to-people relations. He expressed the Thai government’s intention to further enhance the strategic partnership between the two countries.

Key issues discussed included accelerating trade and investment between business sectors of both countries, seamless connectivity, particularly in rail linkages, promoting tourism under the “Two Kingdoms, One Destination” policy, facilitating cross-border movements, and development cooperation, especially human resource development, to bring the peoples of both countries closer together. The protection of Thai nationals in Cambodia and the joint efforts to tackle transnational issues of online scams and drug smuggling were also discussed.

Prime Minister Hun Manet expressed his appreciation to the Ambassador for his dedicated efforts in promoting and strengthening Thailand-Cambodia relations in all dimensions. He urged continued cooperation in enhancing this special relationship, which is now at a very positive track, towards a strategic partnership. The Prime Minister also highlighted the importance of facilitating trade and investment through infrastructure development and linking the complementary economic zones to boost cross-border trade and connect supply chains. He also supported joint tourism promotion, particularly encouraging the private sectors to explore new areas of cooperation.

On this occasion, Samdech Hun Manet, the Prime Minister of Cambodia, on behalf of the Royal Government of Cambodia, conferred the Medal of “The Royal Order of Saha Metrei Grand-Cross” upon H.E. Chredkiat Atthakor, Ambassador of Thailand, in recognition of his dedication and outstanding contributions to strengthening diplomatic, political, and economic relations between Thailand and Cambodia.

- - - - - - - - - -

 

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីកម្ពុជា សង្កត់ធ្ងន់នូវទំនាក់ទំនងថៃ - កម្ពុជាឲ្យកាន់តែស្និតរមួតលើគ្រប់វិស័យ ព្រមទាំងបង្កើនសន្ទុះនៃទំនាក់ទំនងឲ្យក្លាយទៅជាដៃគូរយុទ្ធសាស្ដ្ររវាងគ្នាទៅវិញទៅមក (Strategic Partnership)
 
នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ឯកឧត្តមឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានចូលជួបសម្តែងការគួរសមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
 
ឯកឧត្តមឯកអគ្គរាជទូតបានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីនៅក្នុងការជំរុញកម្ពុជាឆ្លងកាត់អន្តរកាលនយោបាយបានយ៉ាងមានស្ថេរភាព និងការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីត ១៩ ព្រមទាំងសង្កត់ធ្ងន់ចំពោះទំនាក់ទំនងរវាងថៃនិងកម្ពុជាដែលមានការរីកចម្រើនលើគ្រប់វិស័យនិងមានភាពរឹងមាំនៅគ្រប់កម្រិត ព្រមទាំងបង្កើនសន្ទុះនៃទំនាក់ទំនងឲ្យក្លាយទៅជាដៃគូរយុទ្ធសាស្ដ្ររវាងគ្នាទៅវិញទៅមក។
 
ប្រធានបទសំខាន់នៅក្នុងជំនួបនេះ មានដូចជា ការពន្លឿននូវការជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគរបស់អ្នកធុរកិច្ចនៃប្រទេសទាំងពីរ ការបង្កើតនូវការតភ្ជាប់គ្នាដោយមិនមានស្លាកស្នាម ជាពិសេសការតភ្ជាប់ផ្លូវដែករវាងគ្នាទៅវិញទៅមក ការជំរុញទេសចរណ៍ក្រោមគោលនយោបាយ Two Kingdoms, One Destination ការផ្តោតសំខាន់លើការបង្កលក្ខណៈងាយស្រួលក្នុងការឆ្លងដែន និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបង្កើននូវទំនាក់ទំនងរវាងប្រជាជនឲ្យកាន់តែជិតស្និតខ្លាំងឡើងថែមទៀត រួមទាំងការមើលថែនិងផ្តល់ការការពារជនជាតិថៃនៅកម្ពុជា។
 
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីយ៉ាងអស់ពីសមត្ថភាព និងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើននូវទំនាក់ទំនងរវាងថៃនិងកម្ពុជា ឲ្យកាន់តែស្អិតរមួតឲ្យខ្លាំងឡើងថែមទៀតលើគ្រប់វិស័យ និងសូមឲ្យបន្តនូវការរួមចំណែកបង្កើនទំនាក់ទំនងរវាងថៃនិងកម្ពុជាដូចនេះបន្តទៀត ដោយនៅក្នុងពេលបច្ចុប្បន្នកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពល្អប្រសើរជាខ្លាំង។ ក្រៅពីនេះភាគីទាំងពីរថែមទាំងបានពិភាក្សាស្វែងរកមធ្យោបាយបង្កភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម វិនិយោគតាមរយៈការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ និងការតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសទាំងពីរ (Complimentary Economic Zones) ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ជាពិសេសការគាំទ្រវិស័យឯកជនក្នុងការស្វែងរក និងធ្វើទីផ្សារថ្មីៗរួមគ្នា។
 
ក្នុងឱកាសនេះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ជូនចំពោះឯកឧត្តមឯកអគ្គរាជទូត ដើម្បីជាការសម្តែងនូវក្តីរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមនៅសម្រាប់ការបំពេញតួនាទីកន្លងមកក្នុងការជំរុញនូវទំនាក់ទំនងរវាងថៃនិងកម្ពុជាលើគ្រប់វិស័យ៕

Images

Images