Thai Diplomatic Missions in Cambodia together with Sakaeo Province strengthen relations in the Thai-Cambodian border area.

Thai Diplomatic Missions in Cambodia together with Sakaeo Province strengthen relations in the Thai-Cambodian border area.

วันที่นำเข้าข้อมูล 29 Aug 2024

วันที่ปรับปรุงข้อมูล 29 Aug 2024

| 243 view
 
 
The Ambassador of Thailand to Cambodia and the Consul-General-Designate to Siem Reap participated in a meeting to enhance relations and mutual understanding between Thailand and Cambodia, specifically between Sa Kaeo Province in Thailand and Banteay Meanchey Province in Cambodia. The meeting aimed to advance the Thailand-Cambodia relationship toward a strategic partnership.
 
H.E. Mr. Chirdkiat Atthakor, Ambassador of Thailand to Cambodia, and Mr. Narut Soontarodom, Consul-General-Designate of Thailand to Siem Reap, attended the meeting, which was co-chaired by Mr. Parinya Phothisat, Governor of Sa Keao Province, and Mr. Ngor Meng Chruon, Deputy Governor of Banteay Meanchey. The meeting was attended by key government officials at the provincial level from both sides.
 
Governor Parinya Phothisat noted that Sa Kaeo and Banteay Meanchey share a common border, and the people of both provinces have maintained strong, friendly relations, supporting each other and cooperating to resolve issues that might affect their relations. The Deputy Governor of Banteay Meanchey expressed gratitude to Sa Kaeo for their assistance in resolving issues in the past, especially for their prompt response during a recent fire incident near yhe border. He emphasized the importance of maintaining a peaceful border and mutual assistance.
 
The Thai Ambassador emphasized that the relations between Thailand and Cambodia are currently at an exceptionally strong level and is moving towards becoming a strategic partnership. Thailand places great importance on developing the border areas together, linking economic zones through infrastructure connectivity such as road and rail connections, and enhancing connectivity between the special economic zones of both countries. This includes the upcoming opening of the Thai-Cambodian Friendship Bridge and the Nong Ian–Stung Bot border crossing between Sa Kaeo and Banteay Meanchey. The Ambassador also expressed hope for further development of rail connections in the future.
 
In 2025, as Thailand and Cambodia celebrate the 75th anniversary of diplomatic relations, a series of activities will be organized throughout the year to jointly commemorate this milestone. This includes the official opening of the new consulate-general in Siem Reap and the official inauguration of the Thai-Cambodian Friendship Bridge.
 
The Consul-General-Designate of Thailand to Siem Reap announced the official opening of the Royal Thai Consulate-General in Siem Reap on 6th August,2024, which reflects the cordial ties between Thailand and Cambodia in all dimensions and at all levels. The Royal Thai Consulate-General in Siem Reap is tasked to protect and promote the interests of Thai citizens in Cambodia and processing visas for Cambodians. The Royal Thai Consulate-General will be fully operational once the office building is completed in early 2025. It will also work to further strengthen people-to-people relations between the two nations, particularly in the eight Cambodian provinces under its jurisdiction.
During the meeting, the bilateral discussions also involved the preparation for the joint opening of the Thai-Cambodian Friendship Bridge (Nong Ian-Stung Bot) border crossing, to ensure smooth cross-border operation, facilitate the movement of patients, and support seasonal agricultural Cambodian labor to enter to Thailand.
 
- - - - - - - - - -

ឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំមួយដើម្បីពង្រឹងទំនាក់ទំនង និងការយល់ដឹងយ៉ាងល្អពីគ្នាទៅវិញទៅមកជាមួយនិងប្រទេសជិតខាងថៃ - កម្ពុជា រវាងខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យផ្តោតទៅការលើកកម្ពស់នៃទំនាក់ទំនងថៃ - កម្ពុជាអោយឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រនិងគ្នា ។
 
ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ណារុត សូន្ថរោត្តម អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយដើម្បីពង្រឹងទំនាក់ទំនង និងការយល់ដឹងយ៉ាងល្អពីគ្នាទៅវិញទៅមកជាមួយនិងប្រទេសជិតខាងថៃ - កម្ពុជា រវាងខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យ ដែលមានវត្តមានលោក ប៉ារិនយ៉ា ភូថិសត្យ អភិបាលខេត្តស្រះកែវជាប្រធានភាគីថៃ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យជាប្រធានភាគីកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការទាំងពីរភាគីផងដែរ។
 
លោក ប៉ារិនយ៉ា ភូថិសត្យ អភិបាលខេត្តស្រះកែវបានលើកឡើងថា ខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ មានព្រំដែនជាប់គ្នា ហើយប្រជាជនទាំងពីរប្រទេសរក្សាទំនាក់ទំនងមិត្តភាពយ៉ាងស្អិតរមួត ហើយផ្តល់ក្តីសប្បុរសគ្នាទៅវិញទៅមក និងតែងតែរួមសហការគ្នាដោះស្រាយបញ្ហានានាដែលអាចប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងខេត្តទាំងពីរ។ ដោយឡែក អភិបាលរងខេត្តបន្ទាយមានជ័យក៏បានថ្លែងអំណរគុណចំពោះខេត្តស្រះកែវ ដែលផ្តល់កិច្ចសហការយ៉ាងល្អកន្លងមក ជាពិសេសចំពោះការឆ្លើយតបភ្លាមៗក្នុងហេតុការណ៍អគ្គីភ័យនៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងសង្កត់ធ្ងន់លើព្រំដែនសន្តិភាព ហើយនឹងការជួយគ្នាទៅវិញទៅមកផងដែរ។
 
ឯកឧត្តមឯកអគ្គរដ្ឋទូតថៃបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជាបច្ចុប្បន្នស្ថិតក្នុងកម្រិតមួយដែលរឹងមាំ ហើយកំពុងឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រ(strategic partnership) ។ ប្រទេសថៃផ្តល់ភាពសំខាន់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍តំបន់ព្រំដែនរួមគ្នា ការភ្ជាប់តំបន់សេដ្ឋកិច្ចតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដូចជាការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែក និងការតភ្ជាប់រវាងតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសទាំងពីរ ។ រួមទាំងការសម្ពោធស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកព្រំដែនណងអៀន-ស្ទឹងបត់ រវាងខេត្តស្រះកែវ និងបន្ទាយមានជ័យ ក្នុងឪកាសនេះ ក៏សង្ឃឹមផងដែរថានឹងមានការអភិវឌ្ឍន៍បន្ថែមទៀតនៃការតភ្ជាប់ផ្លូវដែកនាពេលអនាគត ។
 
ក្នុងឆ្នាំ 2025 ខាងមុខនេះ នឹងមានការប្រារព្ធខួបលើកទី 75 នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ - កម្ពុជា នឹងមានការរៀបចំកម្មវិធីរួមគ្នាពេញមួយឆ្នាំដើម្បីអបអរសាទរ ។ ក្នុងនោះផងដែរ អាចរួមបញ្ចូលទាំងការសម្ពោធស្ថានអគ្គកុងស៊ុលទាំងពីរប្រទេស និងការសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ថៃផងដែរ។
អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប បានប្រកាសបើកដំណើរការជាផ្លូវការនៃស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប នៅថ្ងៃទី 6 ខែ សីហា ឆ្នាំ 2024 ដែលជាសមិទ្ធផលដ៏ប្រពៃឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសថៃ និងកម្ពុជាលើគ្រប់វិស័យ និងគ្រប់កម្រិត។ ដោយស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប មានភារកិច្ចការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋថៃនៅកម្ពុជា និងដំណើរការទិដ្ឋាការសម្រាប់ពលរដ្ឋកម្ពុជា។ ស្ថានអគ្គកុងស៊ុលថៃនឹងបើកដំណើរការនៅពេលដែលអាគារការិយាល័យត្រូវបានសាងសង់រួចជាស្ថាពរនៅដើមឆ្នាំ 2025 ហើយក៏នឹងដើរតួនាទីក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន ទាំងពីរអោយកាន់តែរឹងមាំ ជាពិសេសខេត្តទាំង 8 របស់កម្ពុជាដែលស្ថានអគ្គកុងស៊ុលទទួលខុសត្រូវ ។
 
ក្នុងកិច្ចប្រជុំនេះ ក៏មានការពិភាក្សាលើការរៀបចំការបើកច្រកព្រំដែនរួមគ្នានៃស្ពានមិត្តភាពកម្ពុជា-ថៃ (ណងអៀន-ស្ទឹងបត់) ដើម្បីអោយការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រព្រឹត្តទៅបានយ៉ាងសមស្រប សម្រួលដល់ឆ្លងដែនរវាងប្រទេសទាំងពីរ ការបញ្ជូនអ្នកជំងឺ និងពលករនៃវិស័យកសិកម្មផងដែរ ។

Images

Images