Networking Reception during Cambodia Health & Beauty Expo 2024

Networking Reception during Cambodia Health & Beauty Expo 2024

วันที่นำเข้าข้อมูล 28 Aug 2024

วันที่ปรับปรุงข้อมูล 28 Aug 2024

| 246 view
Connecting Cambodian & Thai Businesses and Beyond: A Path for Future Partnership
 
The Royal Thai Embassy in Phnom Penh is spearheading an initiative to bolster economic and tourism ties between Thailand and Cambodia, aiming to support entrepreneurs from both countries in achieving a bilateral trade goal of USD 15 billion.
 
The activities takes place at the International Mega Fair, featuring three major expos: Cambodia Architect & Decor 2024 (7th Edition), Cambodia FoodPlus Expo 2024 (3rd Edition), and Cambodia Health & Beauty Expo 2024 (4th Edition), from August 2-4, 2024, at Diamond Island Convention and Exhibition Center.
 
Under the theme "Connecting Cambodian & Thai Businesses and Beyond: A Path for Future Partnership", the Business Networking Reception provides a platform for businesses from both countries, especially those in the medical, beauty, health, tourism, food and beverage, and construction industries, to establish sustainable partnerships.
 
H.E. Mr. Chirdkiat Atthakor Ambassador of Thailand to Cambodia emphasized the commitment of both nations to grow together, highlighting Thailand's role as a key trade partner and investor in Cambodia. The event features over 60 Thai exhibitors and participation from prominent Cambodian business organizations, including the Cambodian Chamber of Commerce, Cambodia Tourism Association (CATA), Cambodia Tourism Federation (CTF) and the Cambodian Spa and Wellness Association (CSWA), and Cambodia Youth Entrepreneurs Association for Development (CYEAD) as well as Young Entrepreneurs Association of Cambodia (YEAC).
 
H.E. Lim Lork Piseth, Secretary of State of Commerce of Cambodia, gave the keynote address at the event along with representatives from Ministry of Tourism, Minister of Health, Ministry of Industry, Science, Technology and Innovation and the Thai counterparts.

- - - - - - - - - - -

“Connecting Cambodian & Thai Business and Beyond: Path for Future Partnership”
 
ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំកម្មវិធីដើម្បីជំរុញនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងថៃ ដោយរំពឹងថានឹងជួយគាំទ្រសហគ្រិនរវាងប្រទេសទាំងពីរ ឈានទៅដល់ការសម្រេចគោលដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរចំនួន ១៥ ពាន់លានដុល្លារសហរដ្ឋអាម៉េរិច (ដប់ប្រាំពាន់លានដុល្លារសហរដ្ឋអាម៉េរិច) ដោយរៀបចំធ្វើឡើងនៅក្នុងកម្មវិធី International Mega Fair ដែលក្នុងនោះបែងចែកចេញជាកម្មវិធីតាំងពិព័រណ៍តូចៗ ៣ ផ្នែក ដែលមាន (1) Cambodia Architect & Decor 2024 (7th Edition) (2) Cambodia FoodPlus Expo 2024 (3rd Edition) និង (3) Cambodia Health and Beauty Expo 2024 (4th Edition) ចន្លោះថ្ងៃទី ២ - ៤ ខែសីហា ឆ្នាំ ២០២៤ នេះនៅសាលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ។
 
កម្មវិធីបង្កើតបណ្ដាញធុរកិច្ច និងសហគ្រិនរវាងថៃ និងកម្ពុជា (Business Networking Reception) “Connecting Cambodian & Thai Business and Beyond: Path for Future Partnership” ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំកម្មវិធីបង្កើតបណ្ដាញធុរកិច្ច និងសហគ្រិនរវាងថៃ និងកម្ពជា (Business Networking Reception) ជាវេទិកាឲ្យអ្នកធុរកិច្ចរបស់ប្រទេសទាំងពីរមានឱកាសបង្កើតនូវបណ្ដាញធុរកិច្ចរវាងគ្នា និងគ្នា ជាពិសេសជំនួញដែលទាក់ទងវស័យវេជ្ជសាស្ត្រ សម្ផស្ស សុខភាពនិងទេសចរណ៍ ធុរកិច្ចអាហារនងភេសជ្ជៈ ព្រមទាំងធុរកិច្ចដែលទាក់ទងជាមួយស្ថាបត្យកម្ម និងសំណង់ ដោយរំពឹងថាអ្នកធុរកិច្ចនៃប្រទេសទាំងពីរអាចបង្កើតនូវភាពជាដៃគូរក្នុងវិស័យធុរកិច្ចប្រកបដោយចីរភាព និងជំរុញការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរអោយរីកចម្រើនព្រមៗគ្នាស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងប្រឈមមុខជាមួយភាពមិនប្រាកដប្រជា។
 
ក្នុងកម្មវិធីនេះ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរនៅក្នុងការរីកចម្រើនទៅព្រមៗគ្នា នឹងបានបញ្ជាក់អំពីតួនាទីរបស់វិស័យឯកជនថៃនៅក្នុងភាពជាដៃគូរធុរកិច្ចដែលប្រកបដោយចីរភាពជាមួយប្រជាជនខ្មែរ ដោយក្នុងពេលបច្ចុប្បន្ននេះថៃជាប្រទេសដៃគូរពាណិជ្ជកម្ម និងវិនិយោគលំដាប់កំពូលៗរបស់កម្ពុជា និងជំរុញឲ្យអ្នកធុរកិច្ចថៃបង្កើតនូវភាពជាដៃគូរជាមួយអ្នកធុរកិច្ច និងប្រជាជនខ្មែរឲ្យបានគង់វង្ស ដើម្បីបង្កើនទំហំវិនិយោគរវាងគ្នាទៅវិញទៅមកអោយកាន់តែប្រសើរឡើងថែមទៀត និងដើម្បីជាផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជននៃយើងទាំងពីរ ជាពិសេសការផ្តល់ការងារដល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនឡើង។
 
កម្មវិធីនេះផងដែរ បានទទួលការផ្តល់កិត្តិយសអញ្ញើញចូលរួមពីសំណាក់ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាប្រធាននៅក្នុងពិធីបើក ព្រមជាមួយសហគ្រិនថៃដែលបានអញ្ជើញមកតាំងពិព័រណ៍លើកនេះចំនួន ៦០ ក្រុមហ៊ុន និងឯកជនកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមស្ប៉ា និងសុខមាលភាពកម្ពុជា រួមទាំងសមាគមសហគ្រិនយុវជនដែលមានតួនាទីយ៉ាងសំខាន់ចំពោះអនាគតសេដ្ឋកិច្ចកម្ពុជា អញ្ជើញចូលរួមផងដែរ។

Images

Images