ไทยส่งมอบอุปกรณ์ห้องปฏิบัติการ RT-PCR และชุดตรวจ SARS-CoV-2 ให้แก่ รพ. ปอยเปต

ไทยส่งมอบอุปกรณ์ห้องปฏิบัติการ RT-PCR และชุดตรวจ SARS-CoV-2 ให้แก่ รพ. ปอยเปต

วันที่นำเข้าข้อมูล 8 เม.ย. 2564

วันที่ปรับปรุงข้อมูล 30 พ.ย. 2565

| 3,023 view

(សម្រាប់ភាសាខ្មែរ សូមអាននៅខាងក្រោម)


เมื่อวันที่ ๗ เม.ย. ๒๕๖๔ นพ. ทนง วีระแสงพงษ์ นายแพทย์สาธารณสุขจังหวัดสระแก้ว และ น.ส. สายัณห์ กองโกย ผู้อำนวยการส่วนให้ความร่วมมือกับต่างประเทศ ๑ กรมความร่วมมือระหว่างประเทศ พร้อมด้วย Dr. Le Chansangvath นายแพทย์สาธารณสุขจังหวัดบันเตียเมียนเจย ได้เข้าร่วมการจัดส่งอุปกรณ์ห้องปฏิบัติการ RT-PCR และชุดตรวจ SARS-CoV-2 ที่ได้รับการสนับสนุนจากรัฐบาลไทย ให้แก่ รพ. ปอยเปต กัมพูชา ที่จุดผ่อนปรนบ้านหนองปรือ ตำบลผ่านศึก อำเภออรัญประเทศ จังหวัดสระแก้ว

 

การจัดส่งอุปกรณ์ในครั้งนี้เป็นกิจกรรมภายใต้แผนงานระยะยาวของโครงการความร่วมมือระหว่างไทยกับกัมพูชาเพื่อรับมือโรคติดเชื้อไวรัส COVID-19 ที่บูรณาการกับโครงการสร้างความตระหนักและเตรียมความพร้อมสำหรับโรคติดต่อและโรคอุบัติใหม่ตามแนวชายแดนไทย – กัมพูชา ซึ่งกรมความร่วมมือฯ ดำเนินงานร่วมกับกรมวิทยาศาสตร์การแพทย์ และ สสจ. สระแก้ว กระทรวงสาธารณสุข โดยมีวัตถุประสงค์เพื่อพัฒนาศักยภาพการตรวจเชื้อของห้องปฏิบัติการ โรค COVID-19 และโรคติดเชื้ออื่น ๆ ในอนาคต บนหลักการว่า การแก้ไขปัญหาโรคระบาดที่ดีที่สุดคือการร่วมแก้ไขปัญหาด้วยความร่วมมือระหว่างประเทศ เพราะหากแต่ละประเทศมีศักยภาพในตรวจโรคได้อย่างรวดเร็วและมีประสิทธิภาพมากเท่าใด การควบคุมและการรักษาโรคในภูมิภาคก็จะยิ่งทำได้รวดเร็วและมีประสิทธิภาพมากขึ้นเท่านั้น

 

และนอกจากการสนับสนุนอุปกรณ์แล้ว ผู้เชี่ยวชาญฝ่ายไทย โดยกรมวิทยาศาสตร์การแพทย์ จะให้การสนับสนุนการถ่ายทอดองค์ความรู้ด้านการวางระบบห้องปฏิบัติการ และการใช้อุปกรณ์อย่างมีประสิทธิผล ผ่านการประชุมหารือทางไกลกับ รพ. ปอยเปต กัมพูชา

 

แหล่งข่าว: กรมความร่วมมือระหว่างประเทศ กระทรวงการต่างประเทศ

 

*****

 

កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត ថាក់ណុង វីរ៉ាក់ស៊ែងផុង ប្រធានមន្ទីរសុខាភិបាលខេត្តស្រះកែវ និងអ្នកស្រី សាយ៉ាន់ កងកូយ អគ្គនាយកផ្នែកផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រៅប្រទេសទី ១ នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រថៃឡង់ដ៍ រួមជាមួយលោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បានចូលរួមពិធីប្រគល់-ទទួលសម្ភារឧបករណ៍វេជ្ជសាស្ត្របន្ទប់ពិសោធន៍ RT-PCR និងឈុតឧបករណ៍ត្រួតពិនិត្យ SARS-CoV-2 ដែលជាអំណោយពីរាជរដ្ឋាភិបាលថៃ ផ្តល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា។​

 

ពិធីប្រគល់-ទទួលនេះ ត្រូវបានរៀបចំឡើងនៅច្រកព្រំដែនណងព្រឺ ខេត្តស្រះកែវ ទល់មុខនឹងច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

 

ការប្រគល់សម្ភារឧបករណ៍វេជ្ជសាស្ត្រលើកនេះ គឺជាសកម្មភាពមួយក្រោមផែនការរយៈពេលយូរ នៃគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរឺករាតត្បាតនៃជំងឺកូវីដ-១៩ (Covid-19) ដើម្បីធ្វើសមាហរណកម្មជាមួយនឹងគម្រោងបង្កើតការយល់ដឹង នឹងការត្រៀមខ្លួនសម្រាប់ទប់ទល់នឹងជំងឺរាតត្បាត និងជំងឺឆ្លងប្រភេទថ្មី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៍។ គោលបំណងនៃការប្រគល់លើកនេះ គឺដើម្បីអភិវឌ្ឍន៍សមត្ថភាពក្នុងការត្រួតពិនិត្យមេរោគនៃបន្ទប់ពិសោធន៍ វីរុសកូវីដ-១៩ និងជំងឺឆ្លងផ្សេងទៀតដែលអាចកើតមាននៅអនាគត ដោយផ្អែកលើគោលការណ៍ “ការដោះស្រាយបញ្ហាជំងឺឆ្លងដែលល្អបំផុតគឺជាការរួមចំណែកដោះស្រាយបញ្ហាតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ” ព្រោះបើសិនប្រទេសនីមួយៗ មានសមត្ថភាពក្នុងការត្រួតពិនិត្យជំងឺបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពកាន់តែខ្លាំងប៉ុណ្ណា នោះការគ្រប់គ្រង និងការព្យាបាលជំងឺនៅក្នុងតំបន់ ឬសហគម ក៏កាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្លាំងប៉ុណ្ណោះដែរ។

 

ក្រៅពីការអំណោយជាសម្ភារឧបករណ៍ហើយនោះ មន្ត្រីជំនាញភាគីថៃមកពីអគ្គនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃ ថែមទាំងនឹងជួយផ្តល់ចំណេះដឹងពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធបន្ទប់ពិសោធន៍ និងការប្រើប្រាស់សម្ភារឧបករណ៍ឱ្យមានប្រសិទ្ធភាពផងដែរ តាមរយៈការប្រជុំតាមប្រព័ន្ធអនឡាញជាមួយមន្ទីរពេទ្យបង្អែកប៉ោយប៉ែត នៃព្រះរាជាណាចក្រកម្ពុជា។

 

ប្រភព៖ អគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃឡង់ដ៍

รูปภาพประกอบ

รูปภาพประกอบ