เอกอัครราชทูต ณ กรุงพนมเปญ เข้าเฝ้าทูลละอองพระบาทสมเด็จพระบรมนาถ นโรดม สีหมุนี เนื่องในโอกาสพ้นจากหน้าที่

เอกอัครราชทูต ณ กรุงพนมเปญ เข้าเฝ้าทูลละอองพระบาทสมเด็จพระบรมนาถ นโรดม สีหมุนี เนื่องในโอกาสพ้นจากหน้าที่

วันที่นำเข้าข้อมูล 25 ธ.ค. 2567

วันที่ปรับปรุงข้อมูล 25 ธ.ค. 2567

| 104 view
เมื่อวันที่ 27 ก.ย. 2567 พระบาทสมเด็จพระบรมนาถนโรดม สีหมุนี พระมหากษัตริย์แห่งกัมพูชา ทรงพระกรุณาโปรดเกล้าโปรดกระหม่อมให้ นายเชิดเกียรติ อัตถากร เอกอัครราชทูต ณ กรุงพนมเปญ ภริยา และข้าราชการสถานเอกอัครราชทูต ณ กรุงพนมเปญ เข้าเฝ้าทูลละอองพระบาท เนื่องในโอกาสพ้นจากหน้าที่ ณ พระที่นั่งเขมรินทร์มหาปราสาท ในพระบรมมหาราชวัง กรุงพนมเปญ
นายเชิดเกียรติ อัตถากร เอกอัครราชทูต ณ กรุงพนมเปญ ได้กราบบังคมทูลลาพระบาทสมเด็จพระบรมนาถนโรดม สีหมุนี ในโอกาสสิ้นสุดวาระการดำรงตำแหน่ง โดยในช่วง 2 ปีที่ผ่านมา ได้รับความร่วมมืออย่างดีจากทุกภาคส่วนของกัมพูชา และความสัมพันธ์ไทย - กัมพูชา มีความเข้มแข็งและก้าวหน้าทุกมิติ โดยภายใต้การนำของนายกรัฐมนตรีทั้งสอง ได้มีการยกระดับความเป็นหุ้นส่วนทางยุทธศาสตร์ระหว่างกัน (strategic partnership) และรู้สึกเป็นเกียรติอย่างยิ่งที่ได้ดำรงตำแหน่งเอกอัครราชทูต ณ กรุงพนมเปญ โดยกัมพูชายุคใหม่ที่มีสันติสุข เสถียรภาพ ความมั่นคง และการพัฒนาเศรษฐกิจและสังคมที่ก้าวหน้า
พระบาทสมเด็จพระบรมนาถนโรดม สีหมุนี ทรงขอบใจเอกอัครราชทูต ณ กรุงพนมเปญ ที่ปฏิบัติหน้าที่ด้วยความมุ่งมั่นและวิริยะอุตสาหะในการส่งเสริมความสัมพันธ์ไทย - กัมพูชาในช่วงที่ผ่านมา โดยชื่นชมผลสำเร็จของการดำเนินความสัมพันธ์ทางการทูตระหว่างไทย - กัมพูชาที่ใกล้ชิดและเข้มแข็งในทุกมิติ ซึ่งเป็นความสัมพันธ์ที่มีมาอย่างยาวนานบนพื้นฐานของผลประโยชน์ร่วมกัน ความเป็นอันหนึ่งอันเดียวกัน ความร่วมมือและความเป็นเพื่อนบ้านใกล้ชิด และเชื่อมั่นว่าความสัมพันธ์ไทย - กัมพูชา จะเจริญก้าวหน้าและผาสุก นำไปสู่สันติสุขในภูมิภาค

———-

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលក្រាបបង្គុំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសដែលឯកអគ្គរាជទូតបញ្ចប់បេសកម្មការទូតនៅកម្ពុជា
កាលពីថ្ងៃទី 27 កញ្ញា 2024 ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសព្វព្រះរាជហឫទ័យអនុញ្ញាតអោយ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភរិយានិងមន្ត្រីរាជការនៃស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលថ្វាយបង្គុំគាល់ នៅឯព្រះមហាប្រាសាទខេមរិន្ទនៃព្រះបរមរាជវាំង រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកអគ្គរាជទូតបញ្ចប់បេសកម្មការទូតនៅកម្ពុជា ។
ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គុំទូលលាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសដែលឯកអគ្គរាជទូតបញ្ចប់បេសកម្មការទូតនៅកម្ពុជា ដោយនៅក្នុងអំឡុងពេល 2 ឆ្នាំកន្លងមកនេះ បានទទួលកិច្ចសហប្រតិបត្តិការយ៉ាងល្អពីភាគីរបស់កម្ពុជា ចំណែកឯទំនាក់ទំនងថៃ-កម្ពុជាមានភាពរឹងមាំនិងរីកចម្រើននូវគ្រប់វិស័យ ក្រោមកិច្ចដឹកនាំរបស់នាយករដ្ឋមន្ត្រីទាំងពីរ បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ (strategic partnership) ព្រមទាំងពោលបន្ថែមទៀតថា លោកមានកិត្តិយសយ៉ាងក្រៃលែងដែលបានកាន់ដំណែងជាឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជានៅក្នុងយុគសម័យថ្មីមានសន្តិសុខ ស្ថេរភាព ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដែលរីកចម្រើន ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់ថ្លែងអំណរអរគុណចំពោះឯកឧត្តមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបំពេញភារកិច្ចដោយភាពមោះមុតនិងតស៊ូឧស្សាហ៍ព្យាយាមក្នុងការលើកកម្ពស់ទំនាក់ទំនងថៃ-កម្ពុជានាពេលកន្លងមក ។ ព្រះអង្គកោតសរសើរចំពោះសមិទ្ធផលស្នាដៃនៃកិច្ចប្រតិបត្តិការទំនាក់ទំនងការទូតរវាងថៃ-កម្ពុជាដែលមានភាពជិតស្និទ្ធនិងរឹងមាំលើគ្រប់វិស័យ និងជាទំនាក់ទំនងដែលមានមកជាយូរអង្វែងដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួមគ្នា ភាពជាធ្លុងមួយ កិច្ចសហប្រតិបត្តិការនិងភាពជាអ្នកជិតខាងល្អ និងជឿជាក់ថាទំនាក់ទំនងថៃ-កម្ពុជា នឹងរីកច្រើនឈានទៅមុខនិងសំបូរសប្បាយ នាំទៅកាន់សន្តិភាពនៅក្នុងតំបន់ ។

รูปภาพประกอบ

รูปภาพประกอบ