เอกอัครราชทูต ณ กรุงพนมเปญ พบหารือผู้ว่าการธนาคารแห่งชาติกัมพูชาคนใหม่ เพื่อเสริมสร้างความร่วมมือด้านการเงินการธนาคารระหว่างไทยและกัมพูชาให้เติบโตอย่างเข้มแข็งร่วมกัน
เมื่อวันที่ 4 ต.ค. 2566 นายเชิดเกียรติ อัตถากร เอกอัครราชทูต ณ กรุงพนมเปญ เข้าเยี่ยมคารวะ H.E. Dr. Chea Sarey ผู้ว่าการธนาคารแห่งชาติกัมพูชา พร้อมข้าราชการสถานทูต โดยเน้นย้ำถึงความร่วมมือที่ใกล้ชิดกันอย่างยาวนานในภาคการเงินการธนาคารของไทยและกัมพูชา โดยพร้อมร่วมมือยกระดับความร่วมมือเพื่ออำนวยความสะดวกด้านการเงินแก่ประชาชนของทั้งสองประเทศ
ทั้งสองฝ่ายหารือถึงความร่วมมือการโอนเงินข้ามแดนให้มีความปลอดภัยและมีประสิทธิภาพมากยิ่งขึ้น มุ่งเชื่อมต่อภาคการเงินการธนาคารระหว่างกันด้วยระบบดิจิทัล โดยเฉพาะการชำระสินค้าด้วย QR Code เพื่อส่งเสริมการท่องเที่ยวและอำนวยความสะดวกการค้าระหว่างกัน รวมทั้งการส่งเสริมการใช้เงินสกุลท้องถิ่นเพื่อเสริมสร้างความมั่นคงของระบบการเงินของทั้งสองประเทศ
- - - - - - - - -
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្មី ដើម្បីជំរុញនូវទំនាក់ទំនងវិស័យធនាគាររវាងថៃ និងកម្ពុជាអោយរីកចម្រើនរឹងមាំព្រមៗគ្នា
កាលពីថ្ងៃទី ៤ តុលា ២០២៣ ឯកឧត្តមឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាព្រមទាំងសហការី បានចូលជួបសម្តែងការគួរសមជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដោយការពិភាក្សាផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជិតស្និតគ្នាជាយូរអង្វែងនៃវិស័យហិរញ្ញវត្ថុនិងធនាគាររវាងថៃ និងកម្ពុជា ដោយបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការសហការដើម្បីលើកកម្ពស់ការបង្កភាពងាយស្រួលក្នុងវិស័យហិរញ្ញវត្ថុសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានជជែកគ្នាផងដែរទាក់ទិននឹងកិច្ចសហប្រតិបត្តិការការផ្ទេរប្រាក់ឆ្លងដែនដែលប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាពប្រសើរជាងមុន ដើម្បីឈានឆ្ពោះទៅរកការតភ្ជាប់គ្នាតាមរយៈប្រព័ន្ធឌីជីថល ជាពិសេសការទូទាត់ទំនិញដោយប្រើប្រាស់ QR Code ដើម្បីជាការជំរុញលើវិស័យទេសចរណ៍និងបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើធុរកិច្ចរវាងគ្នាទៅវិញទៅមក ថែមទាំងជាការជំរុញនូវការប្រើប្រាស់រូបិយវត្ថុរៀងៗខ្លួនដែលជាការពង្រឹងនូវភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ៕