วันที่นำเข้าข้อมูล 26 ก.ค. 2567
วันที่ปรับปรุงข้อมูล 26 ก.ค. 2567
ក្រុមភរិយានៃគណៈឯកអគ្គរាជទូតនិងសេនានុព័ន្ធយោធាថៃប្រចាំព្រះរាជាណាចក្រកម្ពុជាចូលរួមកម្មវិធី Workshop ធ្វើប្រដាប់ស្អំឱសថបុរាណថៃ ។
នៅថ្ងៃទី 24 កក្កដា 2024 លោកស្រី ភ្លឺនពុធ អត្ថាករ ភរិយាឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាជាអ្នកផ្តួចផ្តើមកម្មវិធី Herbal Compress Workshop ដែលបានរៀបចំនៅស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់ក្រុមភរិយាមន្ត្រីរាជការថៃ ក្រុមភរិយានៃគណៈឯកអគ្គរាជទូតនិងសេនានុព័ន្ធយោធាថៃ ។
កម្មវិធី workshop នេះផងដែរ ដឹកនាំដោយលោកស្រី ស៊ុផាវ៉ាន់ ប៊ុនរ៉ាថេប លោកស្រីថាន់យ៉ាថន ក្លានព្រហ្មសុវណ្ណ លោកស្រីអារាយ៉ា កៀតកង និងហាង Linda Thai Massage បានបង្រៀនពីរបៀបផ្សំឱសថបុរាណសម្រាប់ធ្វើប្រដាប់ស្អំ ដែលចម្រាញ់វត្ថុធាតុដើមពីតម្រាឱសថថៃដែលមាននៅក្នុងបញ្ជីតម្រាឱសថប្រចាំជាតិ ប្រើសម្រាប់ម៉ាស្សាកាត់បន្ថយភាពតានតឹងអាការៈចុករាយ ក្រៅពីនេះវាគ្មិនក៏មានការបង្ហាញពីវិធីម៉ាស្សាដោយប្រើប្រដាប់ស្អំម៉ាស្សាឱសថបុរាណនៅតំបន់ផ្នែកក ស្មា ទៅដល់អ្នកដែលបានចូលរួម ។
កម្មវិធី workshop វប្បធម៌និងមរតកបញ្ញាថៃនៅក្នុងលើកនេះ ជាលើកទី2 ដែលស្ថានឯកអគ្គរាជទូតបានរៀបចំឡើង ដើម្បីចែករំលែកចំណេះដឹងនិងអត្ថប្រយោជន៍នៃឱសថបុរាណក៏ដូចជារុក្ខជាតិថៃ ទៅដល់អ្នកចូលរួមដែលជាសម្ព័ន្ធមិត្តរបស់ថៃ បានយល់ដឹងនិងនាំយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថៃ ។
รูปภาพประกอบ
เวลาทำการ: จันทร์ - ศุกร์ 08.30–12.00 น. และ 13.30–16.30 น.