อุปทูตฯ เอกอร คุณาเจริญ ให้การต้อนรับนายอนุทิน ชาญวีรกูล รองนายกรัฐมนตรีและรัฐมนตรีว่าการกระทรวงมหาดไทยและคณะผู้แทนไทย ในโอกาสเดินทางเข้าร่วมการประชุมคณะผู้ว่าราชการจังหวัดชายแดนไทย - กัมพูชา ครั้งที่ 8 ณ กรุงพนมเปญ กัมพูชา เมื่อวันที่ 23 - 24 ตุลาคม 2567
การประชุมดังกล่าวเป็นเวทีหารือความร่วมมือทุกมิติระหว่างจังหวัดชายแดนของทั้งสองประเทศ โดยในครั้งนี้มีนายอนุทิน ชาญวีรกูล รองนายกรัฐมนตรีและรัฐมนตรีว่าการกระทรวงมหาดไทย เป็นประธานร่วมฝ่ายไทยและ ฯพณฯ อภิสันติบัณฑิต ซอร์ ซกคา (H.E. Mr. Abhisantibindit Sar Sokha) รองนายกรัฐมนตรีและรัฐมนตรีว่าการกระทรวงมหาดไทยกัมพูชา เป็นประธานร่วมฝ่ายกัมพูชา และมีผู้แทนระดับสูงของไทย ได้แก่ ปลัดและรองปลัดกระทรวงมหาดไทย อุปทูตฯ กงสุลใหญ่ ณ เมืองเสียมราฐ ผู้ว่าราชการจังหวัดชายเเดนไทย - กัมพูชา 7 จังหวัด และผู้แทนระดับสูงหน่วยงานที่เกี่ยวข้องของไทยเข้าร่วม
การประชุมฯ จัดขึ้นภายใต้หัวข้อ “การเสริมสร้างการพัฒนาที่ยั่งยืนและครอบคลุมในพื้นที่ชายแดน” โดยทั้งสองฝ่ายเห็นพ้องที่จะร่วมมือกันในทุกมิติระหว่างจังหวัดชายแดนรวมถึงการร่วมกันเสริมสร้างพรมแดนที่สงบสุขมีมิตรภาพ เกิดประโยชน์ต่อประชาชนทั้ง 2 ประเทศ เน้นย้ำการอำนวยความสะดวกการข้ามแดนให้แก่ประชาชนทั้งสองฝ่าย การส่งเสริมการค้า การลงทุน ความเชื่อมโยงและการขนส่งในพื้นที่ชายแดนเพื่ออำนวยความสะดวกการค้าชายแดน การเร่งรัดการเปิดจุดผ่านแดน และความร่วมมือด้านแรงงาน การท่องเที่ยว รวมไปถึงความร่วมมือในการป้องกันและปราบปราม อาชญากรรมบริเวณชายแดน เพื่อรักษาสันติภาพ เสถียรภาพ และความปลอดภัยของทั้งสองประเทศ
ในห้วงระหว่างการประชุมผู้ว่าราชการจังหวัดชายแดนในครั้งนี้ อุปทูตฯ เอกอรฯ ได้ติดตามนายอนุทิน ชาญวีรกูล รองนายกรัฐมนตรีและรัฐมนตรีว่าการกระทรวงมหาดไทยเข้าร่วมการเข้าเยี่ยมคารวะสมเด็จฯ ฮุน มาแนต นายกรัฐมนตรีกัมพูชา โดยทั้งสองฝ่ายเน้นย้ำความสัมพันธ์ที่ใกล้ชิดและเสริมสร้างความร่วมมือที่เข้มแข็งระหว่างจังหัวดชายแดน ทั้งมิติการค้า ความมั่นคง เพื่อประโยชน์ของประชาชนทั้งสองประเทศ
- - - - - - - - - -
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃធ្វើដំណើរមកចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា - ថៃ លើកទី ៨ នៅរាជធានីភ្នំពេញ
ភារធារី អេកអន ឃុណាចារ៉ើន ផ្តល់ការស្វាគមន៍ឯកឧត្តម អនុធិន ឆានវីរៈគូណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈប្រតិភូថៃ ក្នុងឱកាសធ្វើដំណើរចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា - ថៃ លើកទី ៨ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចន្លោះពីថ្ងៃទី ២៣ - ២៤ ខែតុលា ឆ្នាំ ២០២៤
កិច្ចប្រជុំខាងលើជាកិច្ចប្រជុំដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដោយកិច្ចប្រជុំនេះមានវត្តមានរបស់ឯកឧត្តម អនុធិន ឆានវីរៈគូណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសហប្រធានភាគីថៃ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសហប្រធានភាគីកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ថៃ រួមមាន លេខាធិការនិងអនុលេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ ភារធារី អគ្គកុងសុលប្រចាំខេត្តសៀមរាប អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា - ថៃ ចំនួន ៧ ខេត្ត និងតំណាងនៃជាន់ខ្ពស់នៃស្ថាប័ននិងអង្គភាពពាក់ព័ន្ធរបស់ថៃអញ្ជើញចូលរួម។
ការប្រជុំនេះរៀបចំឡើងក្រោមប្រធានបទ “ការពង្រឹងការអភិវឌ្ឍដោយចីរភាពនិងគ្របដណ្តប់តំបន់ព្រំដែន” ដោយភាគីទាំងពីរយល់ស្របក្នុងការសហការគ្នាគ្រប់ជ្រុងជ្រោយរវាងខេត្តជាប់ព្រំដែនរួមគ្នាដើម្បីពង្រឹងតំបន់ព្រំដែនអោយមានសុខសន្តិភាព បង្កើតជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ សង្កត់ធ្ងន់លើការបង្ករលក្ខណៈងាយស្រួលដល់ការជំរុញការធ្វើពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់និងដឹកជញ្ជូននៅតំបន់ព្រំដែនដើម្បីបង្កភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការពន្លឿនការបើកច្រកអន្តរជាតិនិងកិច្ចសហប្រតិបត្តិការផ្នែកពលករ ទេសចរណ៍ រួមទាំងការបង្ការនិងបង្ក្រាបបទល្មើសតាមព្រំដែន ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរភាព និងសន្តិសុខរបស់ប្រទេសទាំងពីរ។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែននាពេលនេះ ភារធារី អេកអន ឃុណាចារ៉ើន បានអមដំណើរឯកឧត្តម អនុធិន ឆានវីរៈគូណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងដ៏ជិតស្និត និងពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងខេត្តជាប់ព្រំដែន ទាំងក្នុងទិដ្ឋភាពនៃវិស័យពាណិជ្ជកម្ម សន្តិសុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសយើងទាំងពីរ៕