สถานทูตจัดกิจกรรมสร้างเครือข่ายระหว่างสถาบันด้านการศึกษาไทยและกัมพูชา

สถานทูตจัดกิจกรรมสร้างเครือข่ายระหว่างสถาบันด้านการศึกษาไทยและกัมพูชา

วันที่นำเข้าข้อมูล 8 ก.พ. 2568

| 8 view
เมื่อวันที่ 7 กุมภาพันธ์ 2568 สถานเอกอัครราชทูต ณ กรุงพนมเปญ ได้จัดกิจกรรมสร้างเครือข่ายระหว่างผู้บริหารสถาบันการศึกษาไทยกับสมาคมอุดมศึกษาแห่งกัมพูชา (Cambodian Higher Education Association: CHEA) และสถาบันการศึกษาสมาชิกสมาคมฯ เพื่อเสริมสร้างความร่วมมือระหว่างกัน โดยมีนายตุลย์ ไตรโสรัส เอกอัครราชทูต ณ กรุงพนมเปญ เป็นประธานในงาน และมีประธานและผู้บริหาร CHEA และผู้บริหารมหาวิทยาลัยจากประเทศไทยและกัมพูชา เข้าร่วม จำนวนกว่า 170 คน
ในโอกาสครบรอบ 75 ปีของความสัมพันธ์ทางการทูตไทย - กัมพูชาในปี 2568 เอกอัครราชทูตฯ ได้เน้นถึงบทบาทสำคัญของสถาบันการศึกษาในการส่งเสริมความร่วมมือด้านการศึกษาและความสัมพันธ์ระหว่างประชาชนกับประชาชนอันเป็นพื้นฐานสำคัญสำหรับความร่วมมือด้านอื่นๆ ไม่ว่าจะเป็นการค้า การลงทุน และการท่องเที่ยว
นอกจากนี้ เอกอัครราชทูตฯ ได้ขอให้สถาบันทางการศึกษาของทั้งสองประเทศพิจารณาเสริมสร้างความร่วมมือระหว่างการไม่ว่าจะเป็นการแลกเปลี่ยนนักศึกษา แลกเปลี่ยนอาจารย์ แลกเปลี่ยนการเยือน การจัดหลักสูตรร่วมและการวิจัยร่วมกัน และขอให้ภาคเอกชนพิจารณาเพิ่มจำนวนทุนการศึกษาหรือมีส่วนร่วมในการดำเนินการให้นักศึกษาฝึกงานหรือดูงานในบริษัทหรือโรงงานของตน ในโอกาสสำคัญดังกล่าวด้วย
ในโอกาสนี้ สถานเอกอัครราชทูตฯ ได้จัดการบรรยายหัวข้อต่าง ๆ ให้แก่ผู้เข้าร่วมงานด้วย อาทิ "การขอ e-Visa สำหรับการเข้าศึกษาในประเทศไทย" โดยทีมกงสุล และ "การเชื่อมโยงโอกาส: สำนักงานส่งเสริมการค้าในต่างประเทศ ณ กรุงพนมเปญ และ สมาคมธุรกิจไทยในกัมพูชา (TBCC) ร่วมส่งเสริมความร่วมมือไทย – กัมพูชาอย่างไร" โดยนายนิรวัชช์ รังสีกาญจน อัครราชทูตที่ปรึกษา (ฝ่ายการพาณิชย์) และนางจีรนันท์ วงษ์มงคล ประธาน TBCC
 
---------
 
កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងមកនេះ ស្ថានទូតថៃប្រចាំកម្ពុជាបានរៀបចំកម្មវិធីបង្កើតបណ្ដាញរវាងថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំថៃ និងសមាគមឧត្តមសិក្សាកម្ពុជា (Cambodian Higher Education Association: CHEA) ព្រមជាមួយគ្រឹះស្ថានអប់រំដែលជាសមាជិកនៃសមាគម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ដោយមានឯកឧត្តម ទុល្យ ត្រៃសូរ៉ាត់ ឯកអគ្គរាជថៃប្រចាំកម្ពុជា ជាអធិបតីនៅក្នុងកម្មវិធី និងមានវត្តមានប្រធាន និងថ្នាក់ដឹកនាំ CHEA និងសកលវិទ្យាល័យពីប្រទេសថៃ និងកម្ពុជាជាង 170 នាក់ បានអញ្ជើញចូលរួម។
នៅក្នុងឱកាសខួបគម្រប់ ៧៥ ឆ្នាំនៃការស្ថាបនាទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រថៃ និងកម្ពុជានៅក្នុងឆ្នាំ ២០២៤ នេះ ឯកឧត្តមឯកអគ្គរាជទូត បានសង្កត់ធ្ងន់ចំពោះតួនាទីសំខាន់របស់គ្រឹះស្ថានអប់រំនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វិស័យផ្សេងៗទៀត មិនថាតែជាវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ក្រៅពីនេះ ឯកឧត្តមឯកអគ្គរាជទូត បានស្នើឲ្យគ្រឹះស្ថានអប់រំនៃប្រទេសទាំងពីរពិចារណាកិច្ចសហប្រតិបត្តិការវាងគ្នាទៅវិញទៅមកមិនថាតែការផ្លាស់ប្តូរសិស្សនិស្សិត សាស្ត្រាចារ្យ ទស្សនកិច្ចសិក្សា ការរៀបចំកម្មវិធីសិក្សានិងការស្រាវជ្រាវរួមគ្នា និងសូមឲ្យវិស័យឯកជនពិចារណាបង្កើនចំនួនអាហារូបករណ៍ ឬរួមចំណែកចូលរួមផ្តល់ការហាត់ការដើម្បីហ្វឹកហាត់ការងារ ឬទស្សនកិច្ចសិក្សានៅក្រុមហ៊ុនឬរោងចក្ររបស់លោក-លោកស្រី នៅក្នុងឱកាសសំខាន់ដូចដែលបានបញ្ជាក់ជូនខាងលើផងដែរ។
នៅក្នុងឱកាសនេះផងដែរ ស្ថានទូតថៃប្រចាំកម្ពុជា ក៏បានធ្វើបទបង្ហាញពីប្រធានបទផ្សេងៗ ជូនដល់អ្នកចូលរួមកម្មវិធីខាងលើ មានជាអាទិ៍ “ការដាក់ពាក្យស្នើសុំ e-Visa សម្រាប់ការបន្តការសិក្សានៅប្រទេសថៃ” ដោយក្រុមការងារផ្នែកកុងស៊ុល និង “ការតភ្ជាប់ឱកាស” ដោយការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា និងសមាគមអ្នកធុរកិច្ចថៃនៅកម្ពុជា (TBCC) រួមគ្នារិះរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការរវាងថៃ - កម្ពុជា បានដោយវិធីណា? ដោយលោក និរ៉ាវ៉ាត់ រង្ស៊ីកាន អគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្ម និង លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធាន TBCC ៕

รูปภาพประกอบ

รูปภาพประกอบ