ไทย-กัมพูชากระชับความร่วมมือเพื่อลดความเสี่ยงและร่วมรับมือกับภัยพิบัติ

ไทย-กัมพูชากระชับความร่วมมือเพื่อลดความเสี่ยงและร่วมรับมือกับภัยพิบัติ

วันที่นำเข้าข้อมูล 25 ม.ค. 2567

วันที่ปรับปรุงข้อมูล 25 ม.ค. 2567

| 705 view
ไทย-กัมพูชากระชับความร่วมมือเพื่อลดความเสี่ยงและร่วมรับมือกับภัยพิบัติ
 
เอกอัครราชทูต ณ กรุงพนมเปญ พบหารือ พล.อ.กุน กึม รมต. อาวุโสและรองประธานคนที่ 1 ของ NCDM เพื่อกระชับความร่วมมือด้านการป้องกันและบรรเทาสาธารณภัย
 
ทั้งสองฝ่ายแสดงความพร้อมที่จะลงนามข้อตกลงความร่วมมือเพื่อลดความเสี่ยงและรับมือกับภัยพิบัติ ในช่วงการเยือนไทยอย่างเป็นทางการของสมเด็จฯ ฮุน มาแนต นายกรัฐมนตรีกัมพูชาในเดือนกุมภาพันธ์นี้ ซึ่งจะเป็นกรอบในการทำงานร่วมกันเพื่อส่งเสริมความร่วมมือในการบริหารจัดการภัยพิบัติทั้งภายในประเทศ และที่ส่งผลกระทบข้ามแดน
การลดความเสี่ยงจากภัยพิบัติและมลพิษมีกรอบความร่วมมือในระดับระหว่างประเทศ เช่น กรอบความร่วมมือเซนได และในระดับภูมิภาค เช่น AADMER และ AATHP ในอาเซียน ในประเด็นหมอกควัน ไทยมีข้อริเริ่ม 'ยุทธศาสตร์ฟ้าใส' ร่วมกับ สปป.ลาว และ มม. เพื่อเฝ้าระวังจุดเสี่ยงไฟและจัดการกับปัญหาหมอกควันข้ามแดน
 
(วันที่ 19 มกราคม 2567)
 
 
កម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយហានិភ័យ និងរួមគ្នាឆ្លើយតបទៅនឹងគ្រោះហន្តរាយ
 
ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្ដែងការគួរសម ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការបង្ការទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយ។
ភាគីទាំងពីរបានសម្ដែងការត្រៀមខ្លួនរួចជាស្រេចក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយហានិភ័យ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែកុម្ភៈនេះ ដែលជាក្របខណ្ឌក្នុងការសហការគ្នា ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយទាំងក្នុងប្រទេស និងដែលបង្កផលប៉ះពាល់ឆ្លងដែន។
 
ការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ និងផ្សែងពុលត្រូវបានកំណត់នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតអន្ដរជាតិ ដូចជា ក្របខណ្ឌសេនដាយ (Sendai) និងកម្រិតតំបន់ ដូចជា កិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អាត់ម៉ែ-ADMEER) និងកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលដោយផ្សែងអ័ព្ទឆ្លងកាត់ព្រំដែន (AATHP) នៅក្នុងអាស៊ានផងដែរ។ ដោយឡែក សម្រាប់បញ្ហាអ័ព្ទផ្សែង ប្រទេសថៃក៏មាននូវគំនិតផ្ដួចផ្ដើមឈ្មោះ ”Clear Sky Strategy” រួមជាមួយនឹងប្រទេសឡាវ និងមីយ៉ានម៉ា ដើម្បីតាមដានទីតាំងដែលមានហានិភ័យចំពោះភ្លើង និងការគ្រប់គ្រងបញ្ហាផ្សែងអ័ព្ទឆ្លងដែនផងដែរ។

รูปภาพประกอบ

รูปภาพประกอบ