สถานเอกอัครราชทูตไทยร่วมกับภาคธุรกิจและชุมชนไทยในกัมพูชา สนับสนุนการพัฒนาสังคมและชุมชนกัมพูชา (CSR) ในจังหวัดสตรึงเตรง

สถานเอกอัครราชทูตไทยร่วมกับภาคธุรกิจและชุมชนไทยในกัมพูชา สนับสนุนการพัฒนาสังคมและชุมชนกัมพูชา (CSR) ในจังหวัดสตรึงเตรง

วันที่นำเข้าข้อมูล 18 เม.ย. 2567

วันที่ปรับปรุงข้อมูล 18 เม.ย. 2567

| 404 view
สถานเอกอัครราชทูตไทยร่วมกับภาคธุรกิจและชุมชนไทยในกัมพูชา สนับสนุนการพัฒนาสังคมและชุมชนกัมพูชา (CSR) ในจังหวัดสตรึงเตรง สานต่อความมุ่งมั่นในการสร้างสันติภาพ ความเจริญรุ่งเรือง และการพัฒนาร่วมกันระหว่างไทย - กัมพูชา
 
เมื่อวันที่ 2 เมษายน 2567 สถานเอกอัครราชทูต ณ กรุงพนมเปญ นำโดยนายเชิดเกียรติ อัตถากร เอกอัครราชทูตไทยประจำราชอาณาจักรกัมพูชา ร่วมกับภาคเอกชนไทยและชุมชนไทยในกัมพูชา จัดกิจกรรม CSR ขึ้น ณ โรงเรียนประถมศึกษา ตวล โตนด เทม็ย และศูนย์การศึกษาชุมชน ตวล โตนด เทม็ย อำเภอฐาลาบริวัติ จังหวัดสตรึงเตรง โดยมุ่งสนับสนุนการพัฒนาเศรษฐกิจและสังคมท้องถิ่นของกัมพูชา ซึ่งเป็นเพื่อนบ้านใกล้ชิดของไทยให้ประชาชนไทยและประชาชนกัมพูชาเติบโตทั้งด้านเศรษฐกิจและสังคมไปพร้อม ๆ กัน
 
สถานเอกอัครราชทูตฯ ได้นำภาคเอกชนไทยที่ดำเนินธุรกิจในกัมพูชาจำนวนกว่า 15 บริษัท ได้แก่บริษัท TTC Group, SCG Cambodia, PTT, CP ALL, CP, Makro, Modern Plastic & Packaging, KRUNG THAI BANK, Cambodian Commercial Bank, Export-Import Bank of Thailand, Royal Phnom Penh Hospital, JWD ASIA LOGISTICS, ARIYA CE CO.,LTD., Yip In Tsoi International Cambodia, และ TNP Health Care พร้อมหน่วยงานของสถานทูตไทย มาร่วมสนับสนุนโรงเรียนประถมศึกษา ตวล โตนด เทม็ย รวมถึงศูนย์การศึกษาและวิชาชีพของชุมชน ซึ่งเป็นกิจกรรมที่สถานทูตจัดขึ้นเป็นประจำทุกปี ผ่านการบริจาคสิ่งของจำเป็นในการพัฒนาโครงสร้างพื้นฐานของจังหวัดและท้องถิ่นกัมพูชา รวมทั้งได้นำเครื่องอุปโภคบริโภคที่จำเป็นมามอบเพื่อเป็นขวัญและกำลังใจให้แก่บุคลากรของโรงเรียนและศูนย์ฝึกวิชาชีพด้วย
 
นายเชิดเกียรติ อัตถากร เอกอัครราชทูต เน้นย้ำถึงความมุ่งมั่นของการจัดกิจกรรม CSR ครั้งนี้ว่า “คณะของไทยหวังเป็นอย่างยิ่งว่ากิจกรรม CSR ในครั้งนี้ จะช่วยสานต่อความสัมพันธ์ระหว่างประชาชนไทยและประชาชนให้แน่นแฟ้นยิ่งขึ้น ส่งเสริมการพัฒนาด้านเศรษฐกิจและสังคมไปพร้อม ๆ กัน และหวังเป็นอย่างยิ่งว่า กิจกรรม CSR ในครั้งนี้ จะช่วยสนับสนุนภารกิจด้านการศึกษาของจังหวัดสตรึงเตรงให้สามารถพัฒนาบุคลากรที่มีคุณภาพเป็นอนาคตที่สำคัญของจังหวัดสตึงเตรงต่อไป”
 
นอกจากนี้ เอกอัครราชทูต ณ กรุงพนมเปญยังได้เข้าพบนายสวาย ส่อมอาง (SVAY Sam Eang) ผู้ว่าราชการจังหวัดสตึงเตรง เพื่อแสวงหาศักยภาพความร่วมด้านเศรษฐกิจ การค้า การลงทุนและการท่องเที่ยวระหว่างไทยและกัมพูชาให้เพิ่มพูนยิ่งขึ้น ในโอกาสเดียวกันนี้ ยังได้นำภาคเอกชนไทยร่วมสำรวจลู่ทางเศรษฐกิจ การค้าและการท่องเที่ยวในจังหวัดสตรึงเตรง ทั้งเยี่ยมชมเขื่อนไฟฟ้าเซซานตอนล่าง 2 (Hydro Power Lower Sesan 2) และการท่องเที่ยวเชิงนิเวศที่ Koh Han Community Based Ecotourism
 
 
ស្ថានទូតថៃរួមជាមួយវិស័យឯកជនថៃនៅកម្ពុជា គាំទ្រការអភិវឌ្ឍសង្គមនិងសហគមន៍ (CSR) នៅខេត្តស្ទឹងត្រែង បន្តនូវការប្តេជ្ញាចិត្តនៅក្នុងការសាងសន្តិភាព ការអភិវឌ្ឍ និងការអភិវឌ្ឍរួមគ្នារវាងថៃ - កម្ពុជា
 
កាលពីថ្ងៃទី ២ មេសា ២០២៤ ស្ថានទូតថៃប្រចាំកម្ពុជា ដឹកនាំដោយឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយវិស័យឯកជននិងសហគមន៍ថៃនៅកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ CSR មួយឡើងនៅ សាលាបថមសិក្សាទួលត្នោតថ្មី និងមជ្ឍមណ្ឌលសិក្សាសហគមន៍ទួលត្នោតថ្មី ក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានគោលបំណងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមថ្នាក់ក្រោមជាតិរបស់កម្ពុជា ដែលជាប្រទេសជិតខាងភូមិផងរបងជាមួយរបស់ថៃ ដើម្បីអោយប្រជាជននៃប្រទេសទាំងពីររីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងសង្គមព្រមៗគ្នា
 
ស្ថានឯកអគ្គរាជទូតថៃ បានដឹកនាំក្រុមហ៊ុនឯកជនថៃដែលកំពុងបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាង ១៥ ក្រុមហ៊ុន ដែលមានដូចជា TTC Group, SCG Cambodia, PTT, CP ALL, CP Cambodia, Makro, Modern Plastic & Packaging, KRUNG THAI BANK, Cambodian Commercial Bank, Export-Import Bank of Thailand, Royal Phnom Penh Hospital, JWD ASIA LOGISTICS, ARIYA CE CO.,LTD., Yip In Tsoi International Cambodia, TNP Health Care, CPPC outdoorwear (Cambodia), និង Thai Airways ព្រមទាំងការិយាល័យផ្សេងៗរបស់ស្ថានទូតថៃ បានរួមគ្នាឧបត្ថម្ភគាំទ្រដល់សាលាបថមសិក្សាទួលត្នោតថ្មី រួមទាំងមជ្ឍមណ្ឌលសិក្សាសហគមន៍ទួលត្នោតថ្មី ដោយនេះជាកម្មវិធីដែលស្ថានទូតថៃបានរៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំ តាមរយៈការបរិច្ចាកជារបស់របរប្រើប្រាស់ចាំបាច់នៅក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងខេត្តនិងថ្នាក់ក្រោមរបស់កម្ពុជា ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគដែលចាំបាច់ប្រគល់ជូនដល់សាលាបថមសិក្សានិងមជ្ឍមណ្ឌលខាងលើដើម្បីជាការលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តជូនដល់បុគ្គលិកសិក្សាខាងលើ។
 
ឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមអំពីការបេ្តជ្ញាចិត្តនៅក្នុងការចាត់រៀបចំកម្មវិធីសប្បុរសធម៌ខាងលើថា “គណៈប្រតិភូថៃសង្ឃឹមយ៉ាងមុតមាំថាកម្មវិធីសប្បុរសធម៌នៅក្នុងថ្ងៃនេះ និងជួយបន្តនូវទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរអោយកាន់តែស្អិតរមួតខ្លាំងឡើងថែមទៀត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមទៅព្រមៗគ្នា និងសង្ឃឹមយ៉ាងខ្លាំងថាកម្មវិធីនៅក្នុងថ្ងៃនេះ នឹងជាចំណែកមួយនៅក្នុងការជួយគាំទ្រដល់សកម្មភាពការសិក្សាអប់រំរបស់ខេត្តស្ទឹងត្រែងអាចអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពដែលជាអនាគតដ៏សំខាន់របស់ខេត្តស្ទឹងត្រែងបន្តទៀត”
 
បន្ថែមលើនេះឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានឆ្លៀតឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីសក្តានុភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍រវាងថៃនិងកម្ពុជាអោយកាន់តែខ្លាំងឡើងថែមទៀត ដោយនៅក្នុងឱកាសនេះដែរឯកឧត្តមក៏បានដឹកនាំវិស័យឯកជនថៃរួមគ្នាស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍នៅក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានធ្វើដំណើរទស្សនកិច្ចទំនប់វារីអគ្គសនីសេសានក្រោម ២ (Hydro Power Lower Sesan 2) និងបានធ្វើដំណើរទេសចរណ៍ទៅកាន់សហគមន៍អេកូទេសចរណ៍កោះហានផងដែរ (Koh Han Community Based Ecotourism)៕

รูปภาพประกอบ

รูปภาพประกอบ