Ambassador welcomed members of the Network of Thailand Alumni in Cambodia

Ambassador welcomed members of the Network of Thailand Alumni in Cambodia

วันที่นำเข้าข้อมูล 3 Mar 2023

วันที่ปรับปรุงข้อมูล 3 Mar 2023

| 696 view

On 2 March 2023, H.E. Mr. Cherdkiat Atthakor, Ambassador of Thailand to Cambodia, welcomed members of the Network of Thailand Alumni in Cambodia at the Thai Residence. On this occasion, certificates of appreciation were presented to members of the Network of Thailand Alumni in Cambodia who have contributed to the success of Thailand Education & Jobs Fair 2023 held on 18 February 2023 at the Royal University of Phnom Penh (RUPP), an event co-organised by the Network of Thailand Alumni in Cambodia.

The Royal Thai Embassy has established the Network of Thailand Alumni in Cambodia since 2021 for Cambodians who have studied in Thailand to foster people-to-people connectivity, which is an essential foundation for mutual understanding and amicable relations. The Network has grown ever since with the support of the Thai Embassy’s local staff who are mostly Thailand Alumni and had received Royal Scholarship from H.R.H. Princess Maha Chakri Sirindhorn, together with other alumni to organise activities for the future of young Cambodians.

---

នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍បណ្ដាញអតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃនៅនិវេសនដ្ឋានរបស់ឯកឧត្តមផ្ទាល់។ ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូតបានប្រគល់ប្រកាសនីយបត្រដល់បណ្ដាញអតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃ ដើម្បីជាការផ្ដល់កិត្តិយសនិងថ្លែងអំណរគុណសម្រាប់ការចូលរួមគាំទ្រសកម្មភាពរបស់បណ្ដាញអតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃ ដោយបានរួមចំណែកក្នុងការរៀបចំកម្មវិធី Thailand Education & Jobs Fair ឆ្នាំ២០២៣ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រហូតសម្រេចបាននូវលទ្ធផលល្អ។

ក្នុងនេះ ស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្ដើមបង្កើតបណ្ដាញអតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃចាប់តាំងពីឆ្នាំ២០២១ ដើម្បីគាំទ្រការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានសំខាន់ក្នុងការកសាងការយល់ពីគ្នាទៅវិញទៅមកនិងទំនាក់ទំនងដែលល្អ។ ក្រៅពីនេះ បណ្ដាញអតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃព្រមទាំងទទួលបាននូវកម្លាំងគាំទ្រពីបុគ្គលិកក្នុងស្រុកនៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលភាគច្រើនជាអតីតនិស្សិតកម្ពុជាដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និងជានិស្សិតដែលទទួលបានអាហារូបករណ៍ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សតិយ៍មហាចក្រីសិរិនថន ដែលសហការគ្នារៀបចំសកម្មភាពដែលជាប្រយោជន៍ និងជាការកសាងឱកាសសម្រាប់អនាគតចំពោះយុវជនកម្ពុជាផងដែរ។

Images

Images